អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ១៥:២៥ ល្ងាច

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថាបានទទួលប្រាក់រត់ការឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិឱ្យបានជ្រាបថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅសាមីខ្លួនដើម្បីបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានខាងលើ។ ករណីរកឃើញថា មន្ត្រី ឬថ្នាក់ដឹកនាំណាម្នាក់បានប្រព្រឹត្តកំហុសផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងចាត់វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះយ៉ាងម៉ឺងម៉ាត់។
ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធ ឬជាជនរងគ្រោះ សូមសហការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារភស្តុតាងបន្ថែមប្រសិនបើមាន មកនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ។
សូមអរគុណ

អត្ថបទផ្សេងៗ

ប្រទេសសិង្ហបុរី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយអង្គភាពបច្ចេកវិទ្យា រដ្ឋាភិបាល...

១៦ មីនា ២០២៦

លោកជំទាវ ឧត្តមសេនីយ៍ឯក ឌុច ដាណា ចូល​រួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០

អគ្គស្នងការដ្ឋាននគរបាលជាតិ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ឧត្តមសេនីយ៍ឯក ឌុច ដាណា អ...

១១ សីហា ២០២០

លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹកនាំមន្រ្តីជំនាញអត្តសញ្ញាណក​ម្ម សហការជាមួយ​​អាជ្ញាធរមូលដ្ឋាន ចុះផ្តល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ ក្នុងស្រុកស៊ីធរកណ្តាល

វត្តអន្លង់សរ៍ ឃុំរំលេច ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង៖​ ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោកជ...

២៦ សីហា ២០១៩

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម