កិច្ចប្រជុំពិភាក្សា លើបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយលើការងារកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន
ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ១៥:២៨ ល្ងាច

កិច្ចប្រជុំពិភាក្សា លើបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយលើការងារកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន

កិច្ចប្រជុំពិភាក្សា លើបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយលើការងារកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម ឈឹម វុទ្ធា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពលើកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយលើការងារកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ស្របតាមសេចក្តីណែនាំលេខ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។
ក្នុងកិច្ចប្រជុំពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន លោក លោកស្រី អនុប្រធានការិយាល័យស្ថិតិនិងអត្រានុកូលដ្ឋានខេត្ត អភិបាល/អភិបាលរងក្រុង ស្រុក ទាំង៨ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក លោក និងមន្រ្តីពាក់ព័ន្ធ សរុបចំនួន២៨នាក់ ស្រី១៣នាក់។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ក្រុមការងារ​នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បន្តចុះជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ជូនដល់សិស្សានុសិស្ស ដែលអស់សុពលភាព

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារ​នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជា...

០៧ មេសា ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិភាក្សាបន្ត ស្តីពីការសហការលើដំណើរការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាមន៍ និងព័ត៍មាន​ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិភាក្សាបន្ត ស្តីពីការសហការលើដំណើរការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវ...

២០ មីនា ២០២៦

នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស

នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្...

០៩ ឧសភា ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាង

អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ...

២២ មេសា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម