រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១៤រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាង
ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ១៧:០៩ ល្ងាច

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១៤រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាង

អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១៤រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារសហការជាមួយទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណកម្ម បន្តចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្ដាក្លោងទ្វារមុខអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, មុខក្លោងទ្វារនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងនាយកដ្ឋានលិខិតឆ្លងដែន, ទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស ផ្សារស្ទឹងមានជ័យថ្មី, បេឡាជាតិសន្តិសុខសង្គម (ប.ស.ស), ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអុីអន២សែនសុខ, និងទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ផ្សារទំនើបអុីអនម៉លមានជ័យ(អុីអន៣) ដើម្បីយកមកពិនិត្យ និងដោះស្រាយ។
ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្មនេះ និងទទួលយកនូវរាល់មតិ យោបល់ ពាក្យបណ្តឹងទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប បន្ថែមពីលើយន្តការដែលកំពុងអនុវត្តជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានមន្ត្រីប្រចាំការរង់ចាំទទួលដោះស្រាយ តាមរយៈ App កម្មវិធី GDI eServices លេខទូរស័ព្ទប្រចាំការ ១២៧១ / ០១៧ ៨៩៨ ៩១៥ ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍​ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ ឃន អគ្គនាយករង តំណា...

១២ មីនា ២០២០

ខេត្តសៀមរាប៖ នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញមកដាក់ពាក្យស្នើសុំផ្ដល់លិខិតឆ្លងដែននៅទីស្នាក់ការលិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប

សកម្មភាពផ្ដល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ របស់ទីស្នាក់ការលិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប ខេត្តសៀមរាប៖ នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស....

០៤ មីនា ២០២៥

ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ

ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋាននគរបាលខេត្ត...

០៣ កុម្ភៈ ២០២៥

នៅរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជំនួបប្រជុំពិគ្រោះយោបល់ ជាមួយលោក Satyajit Suri

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជំនួបប្រជុំពិគ្រោះយោបល់ ជាមួយទីប្រឹក្សាអន្តរជាតិ នៅរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្...

២៩ ឧសភា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម