ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ
ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ ១៣:៤០ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ។
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ ប្រពឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់អេនមូន (Sun & Moon Riverside) ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអង្គការ UNHCR និងអង្គការ Vital strategies សមាសភាពសរុប៧៤រូប។
វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន លោក ឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លោក ឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោកអនុប្រធាននាយកដ្ឋាន តំណាងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នាយកដ្ឋានលិខិតឆ្លងដែន នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ និងនាយកដ្ឋានសញ្ជាតិ លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងលោក លោកស្រីសមាជិកក្រុមការងារ ចំណុះនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក លោកស្រីគ្រូបង្គោលថ្នាក់រាជធានី លោក លោកស្រីជាសិក្ខាកាមពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ ព្រមទាំងលោក លោកស្រីដែលអញ្ជើញមកពីតំណាង ក្រសួងសុខាភិបាល ក្រសួងផែនការ អគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ (Vital Strategies, UNHCR)។
ក្នុងពិធីបិទវគ្គនេះក៏មានការប្រគល់ទទួលសម្ភារៈបច្ចេកទេសសម្រាប់អនុវត្តប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានអេឡិចត្រូនិក ដល់រដ្ឋបាលសង្កាត់ទាំង១៤ ចំណុះឱ្យរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅផងដែរ រួមមាន៖ (១) កុំព្យូទ័រយូរដៃ (២) ម៉ាស៊ីនព្រីន (៣) ឧបករណ៍អាន QR (៤) ម៉ាស៊ីនថត និង (៥) ឧបករណ៍ផ្ទុកទិន្នន័យ ព្រមទាំងពិធីប្រគល់ជូនវិញ្ញបនបត្រគ្រូឧទ្ទេសថ្នាក់ជាតិ ចំនួន២០រូប និងគ្រូបង្គោលថ្នាក់រាជធានីផងដែរ ចំនួន ៩រូប។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង

អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៧រោច ខែបុស្ស...

២២ មករា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញ​ចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយកសាលា នាយករង​សាលា និងប្រធាននាយកដ្ឋាន នៃសាលាជាតិ​រដ្ឋបាល​មូលដ្ឋាន ស.ជ.រ.ម

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គន...

២៥ មករា ២០២២

ឯកឧត្ដម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេក្ដីព្រាងប្រកាស ស្ដីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា

ឯកឧត្ដម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេក្ដីព្រាងប្រកាស ស្ដីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ...

២៥ តុលា ២០២៤

ដំណើរកម្សាន្ត ទៅខេត្តកំពត និងខេត្តកែប ក្នុងទិវាអបអរសាទរខួបអនុស្សវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៥​ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប"

ដំណើរកម្សាន្ត ទៅខេត្តកំពត និងខេត្តកែប ក្នុងទិវាអបអរសាទរខួបអនុស្សវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៥​ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភ...

១០ មីនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម