ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥
ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ ១៣:៤៦ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥។
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥ ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ នៅសណ្ឋាគារ សាន់អេនម៉ូន រីវើរសាយ។
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយអង្គការ UNDP ប្រចាំប្រទេសកម្ពុជា និងអង្គការ Vital Strategies សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិថ្ងៃនេះ រៀបចំឡើងមានគោលបំណងចំនួន២គឺ៖ (ទី១) បង្ហាញអំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានរយៈពេល៩ឆ្នាំ ក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី១) ២០១៧-២០២៦ ជូនអង្គសិក្ខាសាលា ដើម្បីស្វែងយល់អំពីវឌ្ឍនភាពជារួមលើការងារអត្តសញ្ញាណកម្ម (ទី២) បង្ហាញអំពីសេចក្ដីព្រាង ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥ ជូនអង្គសិក្ខាសាលាដើម្បីពិនិត្យ ផ្តល់មតិ យោបល់ ឬធាតុចូលលើចំណុចពាក់ព័ន្ធនានា។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម លោកជំទាវ អញ្ជើញមកពីតំណាងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ លោក លោកស្រី ភ្ញៀវកិត្តិយស ដែលអញ្ជើញមកពី រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្ដាល ព្រមទាំងតំណាងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានអ្នកចូលរួមសរុបចំនួន ២២០រូប។
ជារួម ផែនការយុទ្ធសាស្ត្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាសសរស្ដម្ភលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) និងអត្តសញ្ញាណឌីជីថលនៅកម្ពុជា។ ផែនការយុទ្ធសាស្ត្រដំណាក់កាលទី២នេះ និងបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ពីការអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី១ ព្រមទាំងដាក់ចេញនូវផែនការកែទម្រង់ ដោយបង្កើតនូវ “អត្តសញ្ញាណស្របច្បាប់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងមនុស្សគ្រប់រូបដែលរស់នៅក្នុងប្រទេសកម្ពុជា” ព្រមទាំងការកសាងនូវអត្តសញ្ញាណឌីជីថលជាតិមួយ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន សម្រាប់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ក្នុងការទទួលសេវាសាធារណៈ និងសេវាឯកជន។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលដោះស្រាយបញ្ហាកំហុស

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិ...

០៦ មករា ២០២៥

នៅថ្ងៃចន្ទ ១២កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

នៅថ្ងៃចន្ទ ១២កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្តសញ្...

១០ មីនា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក គិន រោជ អគ្គនាយករង តំណាង ឯកឧត្ដម នាយឧត្ដមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី

សាលាខេត្តមណ្ឌលគិរី៖ នៅថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក គិន រោជ អគ្គនាយករ...

២៤ សីហា ២០២២

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម