ពិធីបើកសិក្ខាសាលាថ្នាក់ជាតិ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា
ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ២០:០៧ ល្ងាច

ពិធីបើកសិក្ខាសាលាថ្នាក់ជាតិ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា

ពិធីបើកសិក្ខាសាលាថ្នាក់ជាតិ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា។
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សហការជាមួយអង្គការ Vital Strategies អង្គការ OIF និងអង្គការ CPDD ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅសណ្ឋាគារ សាន់អេនម៉ូន រីវើរសាយ (Sun & Moon Riverside)។
ក្នុងពិធីបើកសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម លោកជំទាវ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ លោក លោកស្រី ដែលអញ្ជើញមកពី រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលខេត្តព្រៃវែង ព្រមទាំងតំណាងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមាសភាពចូលរួមសរុប១០៩រូប។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលាថ្នាក់ជាតិនេះ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺជាកាតព្វកិច្ចរបស់ជនគ្រប់រូបដែលរស់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស។ ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលអាចកំណត់បាននូវអត្តសញ្ញាណដល់ជនគ្រប់រូប ចាប់តាំងពីកំណើតរស់បានកើតឡើង និងការទទួលបានការការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាដោយស្មើភាព ដូចជាការចុះឈ្មោះចូលរៀន សេវាថែទាំងសុខភាព សេវាគាំពារសង្គមជាដើម។ បន្ថែមពីនេះ ឯកឧត្តម ផុន លីវិរៈ បានជូនពរឱ្យដំណើរការ នៃសិក្ខាសាលាថ្នាក់ជាតិ ស្តីពីយុទ្ធសាស្ត្រប្រាស្រ័យ ទាក់ទងនៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ទទួលបានជោគជ័យ តាមការគ្រោងទុក និងសំណូមពរដល់ ឯកឧត្តម លោក លោកស្រី ក្រុមការងារ និងភាគីពាក់ព័ន្ធ ចូលរួមពិភាក្សាផ្តល់យោបល់ និងធ្វើការសម្របសម្រួល យ៉ាងសកម្ម ដើម្បីធានាថា ការអនុវត្ត យុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរ ឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងបទល្មើស

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន...

១១ វិច្ឆិកា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិបច្ឆាមរណ ជូន ឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិបច្ឆាមរណ ជូន ឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ។ រាជធានីភ...

០៨ សីហា ២០២៥

សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅស្នាក់នៅ(ក២) ជូនដល់ប្រជាពលរដ្ឋ

ខេត្តកែប៖ នៅថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេ...

១៧ តុលា ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំពិភាក្សាក...

២៨ សីហា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម