ពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា របស់ តំណាងអង្គការ UNHCR និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ១៦:១៣ ល្ងាច

ពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា របស់ តំណាងអង្គការ UNHCR និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា របស់ តំណាងអង្គការ UNHCR និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល សម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា ពីលោក ង៉ែត សត្យា តំណាងអង្គការ UNHCR ដែលបានឧបត្ថម្ភគាំទ្រសម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា ជូនដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសម្រាប់គាំទ្រ និងដាក់ដំណើរការអនុវត្តសាកល្បងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា រួមមាន៖
- កុំព្យូទ័រយួរដៃ (Laptop Lenovo) ចំនួន ២១គ្រឿង
- ម៉ាស៊ីនព្រីនធ័រ (Printer) ចំនួន ២១គ្រឿង
- ឧបករណ៍អាន(Barcode Scanner) ចំនួន ២១គ្រឿង
- Webcam ចំនួន ៧គ្រឿង
- USB Hub ចំនួន ២១គ្រឿង
ពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេសព័ត៌មានវិទ្យានេះ មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។

អត្ថបទផ្សេងៗ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី តាមសំណើរបស់ក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី តាមសំណើរបស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការ...

២១ មិថុនា ២០២៣

ពិធីបិទកិច្ចសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ពិធីបិទកិច្ចសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្...

០៦ ធ្នូ ២០២៥

ខេត្តព្រះវិហារ មានសាលារៀន៦១កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤កន្លែងនៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើងវិញ

ខេត្តព្រះវិហារ មានសាលារៀន៦១កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤កន្លែងនៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើងវិញ។...

០២ មករា ២០២៦

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាប​ជូន​លេខ​ទូរស័ព្ទ​របស់លោកស្នងការរង នៃស្នងការដ្ឋាននគរបាល​តាមបណ្តា​រាជធានី ខេត្តទាំង២៥

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាប​ជូន​លេខ​ទូរស័ព្ទ​របស់លោកស្នងការរង នៃស្នងការដ្ឋាននគរបាល​តាមបណ្តា​រាជធានី ខេត្តទាំង២៥ និងនាយការិយា​ល័យ​អត្តសញ្ញាណ...

១៥ ធ្នូ ២០២២

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម