ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីបែបបទនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់
ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ១០:៣១ ព្រឹក

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីបែបបទនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីបែបបទនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ និងប្រកាសអន្តរក្រសួងស្ដីពីការបែងចែកចំណូលពីការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ។
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីបែបបទនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ និងប្រកាសអន្តរក្រសួងស្ដីពីការបែងចែកចំណូលពីការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ ក្រោមអធិបតីភាព ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំ តំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរង អគ្គលេខាធិការរង អគ្គនាយករង តំណាងអគ្គនាយកដ្ឋាន និងលោក លោកស្រី ចំណុះអង្គភាពពាក់ព័ន្ធនានា នៃក្រសួងមហាផ្ទៃផងដែរ។

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្តីពី “ការងារពិធីការ” ជំនាន់ទី៣ ដល់មន្រ្តីចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្តីពី “ការងារពិធីការ” ជំនាន់ទី៣ ដល់មន្រ្តី...

០២ មិថុនា ២០២៦

ទីតាំងដែលពលរដ្ឋខ្មែរចំណាកស្រុក អាចស្នើសុំសេវាផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ!

ទីតាំងដែលពលរដ្ឋខ្មែរចំណាកស្រុក អាចស្នើសុំសេវាផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

១១ កក្កដា ២០២៦

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្...

០៦ តុលា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម