អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការផ្តល់សេវាអត្តសញ្ញាណកម្ម
ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ១២:០៩ ល្ងាច

អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការផ្តល់សេវាអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រនៅទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន។
អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការផ្តល់សេវាអត្តសញ្ញាណកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារសហការជាមួយទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែន ចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅទីស្នាក់ការផ្តល់លិខិតឆ្លងដែន ផ្សារទំនើប The Heritage Walk ប្រចាំខេត្តសៀមរាប ដើម្បីយកមកពិនិត្យ និងដោះស្រាយ។
ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្មនេះ នឹងទទួលយកនូវរាល់មតិ យោបល់ ពាក្យបណ្តឹងទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប បន្ថែមពីលើយន្តការដែលកំពុងអនុវត្តជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានមន្ត្រីប្រចាំការរង់ចាំទទួលដោះស្រាយ តាមរយៈ App កម្មវិធី GDI eServices លេខទូរសព្ទប្រចាំការ ១២៧១ / ០១៧ ៨៩៨ ៩១៥ ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

អត្ថបទផ្សេងៗ

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារ នៃនាយកដ្ឋានអត្រានុកូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារ អត្រានុកូលដ្ឋាន នៅតាមឃុំ សង្កាត់ និងក្រុង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណ...

១២ វិច្ឆិកា ២០២០

ដំណើរកម្សាន្តទៅខេត្តកំពត និងខេត្តកែប ក្នុងទិវាអបអរសាទរខួបអនុស្សវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី៨ មីនាឆ្នាំ២០២៥ ក្រោមប្រធានបទ"សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប"ដឹកនាំដោយលោកជំទាវ ថាំ វ៉ាន់នីកា តុប នេត

ដំណើរកម្សាន្ត ទៅខេត្តកំពត និងខេត្តកែប ក្នុងទិវាអបអរសាទរខួបអនុស្សវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអ...

១២ មីនា ២០២៥

ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ស្រុកលំផាត់ ស្រុកតាវ...

២២ កញ្ញា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម