រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ១០:៤៩ ព្រឹក

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្រុមការងារចល័តរបស់នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចុះបំពេញបែបផ្តល់ថ្មី និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៅក្រសួងធនធានទឹក និងឧតុនិយម។
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្រុមការងារចល័តនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានចុះបំពេញបែបបទផ្តល់ថ្មី និងបន្តសុពលភាព ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យា ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ នៅក្រសួងធនធានទឹក និងឧតុនិយម។ ជាមួយគ្នានោះដែរ ក្រុមការងារចល័តក៏បានទទួលយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបាន របក ខូច ដើម្បីរៀបចំនីតិវិធីស្នើសុំបោះពុម្ពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា។
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ (រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ល។)
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល “១០ឆ្នាំ” គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ក្រោម ៦០ឆ្នាំ និងមានសុពលភាព “អចិន្រ្តៃយ៍” គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។
-ប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុ ១៥ឆ្នាំ ឬដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ។

អត្ថបទផ្សេងៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ។...

០៦ មករា ២០២៥

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះស្រាវជ្រាវលើកសំបុត្រអត្រានុកូលដ្ឋាន នៅរដ្ឋបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន...

០៩ វិច្ឆិកា ២០២១

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពី ផែនការសកម្មភាពឆ្នាំ២០២០-២០២៣/២៤ ឆ្លើយតបសេចក្តីសន្និដ្ឋាន ៥៧ចំណុច

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពី ផែនការសកម្មភាពឆ្នាំ២០២០-២០២៣/២៤ ឆ្លើយតបសេ...

១៥ កញ្ញា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាត...

២០ តុលា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម