ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី
ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ១១:០០ ព្រឹក

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី។
អាកាសយានដ្ឋានអន្តរជាតិតេជោ៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះដែរ ក៏មានការរួមដំណើរដោយ លោក Amir Khan ប្រធានកម្មវិធីផ្នែកអភិបាលកិច្ច នៃអង្គការ UNDP ប្រចាំកម្ពុជា និងលោក យី កុសលវឌ្ឍនៈ មន្រ្តីសម្របសម្រួលអង្គការ Vital Strategies ប្រចាំកម្ពុជា។​ ដំណើរទស្សនកិច្ចសិក្សានេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីស្វែងរកបទពិសោធន៍ល្អៗ នៃការអនុវត្តការងារអត្តសញ្ញាណកម្ម និងអត្តសញ្ញាណឌីជីថលជាតិ ដោយប្រើប្រាស់កម្មវិធី Singpass នៅប្រទេសសិង្ហបុរី។
អញ្ជើញជូនដំណើរនាឱកាសនេះរួមមាន ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងអស់លោក លោកស្រីចំណុះនាយកដ្ឋានពាក់ព័ន្ធផងដែរ។

អត្ថបទផ្សេងៗ

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ ក្រុមការងារការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារ បញ្ហាប្រឈម និងលើកផែនការបន្តក្នុងគោលបំណងពិភាក្សា ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងកិច្ចសហការក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព

ទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ នៅរសៀលថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក...

១៣ កុម្ភៈ ២០២៣

រយៈពេល ២ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារអត្តសញ្ញាណកម្ម សម្រេចបានសមិទ្ធផលអ្វីខ្លះ

រយៈពេល ២ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារអត្តសញ្ញាណកម្ម...

១២ តុលា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ ព្រមទាំងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតលើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ ព្រមទាំងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ...

១០ ធ្នូ ២០២៥

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សភាពការណ៍សមរភូមិ គិតពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សភាពការណ៍សមរភូមិ គិតពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។...

៣០ ធ្នូ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម