ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយតំណាងមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNDP នៅប្រទេសសិង្ហបុរី
ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ១៧:៤១ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយតំណាងមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNDP នៅប្រទេសសិង្ហបុរី

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយតំណាងមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNDP នៅប្រទេសសិង្ហបុរី។
ប្រទេសសិង្ហបុរី៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយតំណាងមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការ UNDP (UNDP Global Center)។ កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទលើដំណើរការការងាររបស់ UNDP Global Center ក្នុងកិច្ចសហការ និងគាំទ្រដល់ប្រទេសនានាជាដៃគូ រួមមាន (១) ការធ្វើកំណែទម្រង់ឌីជីថល (២) ការប្រើប្រាស់ AI (៣) ការធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល សាធារណៈ (DPI) និង (៤) ជំហានបន្ទាប់ក្នុងការសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
កិច្ចប្រជុំពិភាក្សានេះ មានសមាសភាពចូលរួមដោយលោក Amir Khan ប្រធានកម្មវិធីផ្នែកអភិបាលកិច្ច នៃអង្គការ UNDP ប្រចាំកម្ពុជា និងលោក Romain Santon នាយករងអង្គការ Vital Strategies ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា និងតំណាង UNDP Global Center នៅប្រទេសសិង្ហបុរី។

អត្ថបទផ្សេងៗ

ខេត្តកំពង់ចាម៖ នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញ

ខេត្តកំពង់ចាម៖ នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេ...

២៥ កញ្ញា ២០២៤

ពិធីប្រកាសសសមាសភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្...

០៩ កុម្ភៈ ២០២១

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើការចាត់ចែងបាញ់ថ្នាំបង្ការសម្លាប់មេរោគ និងផ្សព្វផ្សាយវិធីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩( Covid-19 ) នៅការិយាល័យចំណុះនាយកដ្ឋានរដ្ឋបាល-សរុប

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គនាយក​ដ្ឋាន​...

២៥ មីនា ២០២០

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ ថ្ងៃពុធ ៣កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩​ ​អធិការដ្ឋាននគរបាលក្រុងព្រះវិហារ​ នៃស្នងការដ្ឋា...

០៦ មិថុនា ២០១៩

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម