ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល ទទួលជួយក្រុមការងារចលនាស្រ្តី
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ១០:៤៤ ព្រឹក

ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល ទទួលជួយក្រុមការងារចលនាស្រ្តី

ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល ទទួលជួយក្រុមការងារចលនាស្រ្តី អមដំណើរដោយលោកជំទាវ លឹម រស្មី ប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក បានដឹកនាំសមាជិកា សរុបចំនួន ៧រូប ចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ នៅឃុំព្រៃទឹង និងចំនួន ៥គ្រួសារ នៅឃុំពោធិ៍ទី។ អំណោយដែលបានចែកជូនគ្រួសារក្រីក្រនីមួយៗទាំង ១០គ្រួសារ នៅឃុំទាំង២ ខាងលើ រួមមាន៖ អង្ករ ២៥គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ុង១ ភួយ១ កន្ទេល១ ខ្នើយ១ និងថវិកាមួយចំនួន។
ស្ថិតក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំបណ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល ជូនចំពោះបងប្អូនទាំង ១០គ្រួសារ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានស្រុក និងឃុំទាំងពីរ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំ ឱ្យជួយតាមដានសួរសុខទុក្ខ និងបន្តគាំទ្រដល់ពួកគាត់ជាបន្តបន្ទាប់ ប្រសិនបើមានបញ្ហាទុក្ខលំបាកក្នុងរូបភាពណាមួយបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជួបសួរសុខទុក្ខជាមួយអ្នកគ្រូៗ នៃសាលាបឋមសិក្សាពោធិ៍ទីចំនួន ១២នាក់ និងបានជូនជាអំណោយដល់អ្នកគ្រូៗចំនួន ១២នាក់ ដោយម្នាក់ៗទទួលបានសារ៉ុង និងថវិកាមួយចំនួន។

អត្ថបទផ្សេងៗ

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្តីពី “ការងារពិធីការ” ជំនាន់ទី២ ដល់មន្រ្តីចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្តីពី “ការងារពិធីការ” ជំនាន់ទី២ ដល់មន្រ្តីចំណុ...

២៣ កុម្ភៈ ២០២៥

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី តាមសំណើរបស់ក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី តាមសំណើរបស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការ...

២១ មិថុនា ២០២៣

សេចក្តីថ្កោលទោស ចំពោះការវាយប្រហាររបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា/Statement of Condemnation Regarding the Attack by the Thai Side on Cambodian Sovereign Territory

សេចក្តីថ្កោលទោស ចំពោះការវាយប្រហាររបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា/Statement of Condemnation Regarding the Attack by the Thai Side on Cambodian Sovereig...

១០ ធ្នូ ២០២៥

សូមគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥

សូមគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស...

៣១ ធ្នូ ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម