ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ ទីតាំងសាខាផ្តល់សេវាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង
ថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ១៩:០៥ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ ទីតាំងសាខាផ្តល់សេវាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ ទីតាំងសាខាផ្តល់សេវាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង។
អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការផ្តល់សេវាអត្តសញ្ញាណកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ មតិ សំណូមពរប្រជាពលរដ្ឋ នៅទីតាំងសាខាផ្តល់សេវាលិខិតឆ្លងដែន ក្រុងបាត់ដំបង ប្រចាំខេត្តបាត់ដំបង។
ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្មនេះ នឹងទទួលយកនូវរាល់មតិ យោបល់ ពាក្យបណ្តឹងទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប បន្ថែមពីលើយន្តការដែលកំពុងអនុវត្តជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានមន្ត្រីប្រចាំការរង់ចាំទទួលដោះស្រាយ តាមរយៈ App កម្មវិធី GDI eServices លេខទូរសព្ទប្រចាំការ ១២៧១ / ០១៧ ៨៩៨ ៩១៥ ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធិ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធិ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហា...

២២ មករា ២០២៥

កិច្ចប្រជុំបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្ម ប្រចាំឆមាសទី១ និងលើក​ទិស​ដៅការងារឆមាស​ទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុ...

២៤ កក្កដា ២០២០

គិតពីម៉ោង៦ព្រឹកថ្ងៃទី១១ ដល់ម៉ោង៦ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ មាន​ពលរដ្ឋ​ភៀសសឹក​​១.៨៨០នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៩ម៉ឺននាក់

តពីម៉ោង៦ព្រឹកថ្ងៃទី១១ ដល់ម៉ោង៦ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ មាន​ពលរដ្ឋ​ភៀសសឹក​​១.៨៨០នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្...

១៣ មករា ២០២៦

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន...

១៣ មិថុនា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម