កិច្ចប្រជុំបើកសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ១១:៥០ ព្រឹក

កិច្ចប្រជុំបើកសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

កិច្ចប្រជុំបើកសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបើកសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការអនុវត្តការងារ ការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាព ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីជាធរមាន ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការបំពេញការងាររបស់អង្គភាព។ ក្នុងពិធីបើកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានទាំង០៧ លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងលោក លោកស្រីនាយ/ប្រធានការិយាល័យចំណុះនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោក លោកស្រីប្រតិភូអមដំណើរ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ក្រសួងមហាផ្ទៃជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី បានមានប្រសាសន៍ស្វាគមន៍ និងបញ្ជាក់ពីសារសំខាន់នៃការងារសវនកម្មផ្ទៃក្នុង ដែលជាយន្តការមួយដ៏សំខាន់ក្នុងការពង្រឹងការគ្រប់គ្រង ការត្រួតពិនិត្យផ្ទៃក្នុង និងការអនុវត្តការងាររបស់អង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមគោលការណ៍អភិបាលកិច្ចល្អ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារសវនកម្ម ដើម្បីធានាឱ្យដំណើរការសវនកម្មប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការងារសវនកម្មផ្ទៃក្នុង គឺជាយន្តការសំខាន់មួយក្នុងការគាំទ្រដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពរបស់អង្គភាព។ ឯកឧត្តម ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តផ្តល់កិច្ចសហការល្អជាមួយក្រុមការងារសវនកម្ម តាមរយៈការផ្តល់ព័ត៌មាន ឯកសារ និងទិន្នន័យពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យដំណើរការសវនកម្មអនុវត្តប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលតាមគោលដៅដែលបានកំណត់។

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍រៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍រៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស...

២៦ មករា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្...

០៧ មីនា ២០២៦

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគ...

១៥ សីហា ២០២១

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យពិភាក្សាលើបញ្ជីបញ្ហាប្រឈមនិងសំណើសំណូមពររបស់ពលរដ្ឋថ្នាក់ក្រោមជាតិ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យពិភាក្សាលើបញ្ជីបញ្ហាប្រឈមនិងសំណើសំណូមពររបស់ពលរដ្ឋថ្នាក់ក្រោមជាតិ ទីស្ដីការក្រស...

៣១ ធ្នូ ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម