១០ថ្ងៃ មានក្មេងទំនើង និងជនងប់ល្បែងជាង១០០នាក់ត្រូវកម្លាំងនគរបាលជាតិឃាត់ខ្លួនបញ្ជូនទៅតុលាការ
ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ១០:៥៤ ព្រឹក

១០ថ្ងៃ មានក្មេងទំនើង និងជនងប់ល្បែងជាង១០០នាក់ត្រូវកម្លាំងនគរបាលជាតិឃាត់ខ្លួនបញ្ជូនទៅតុលាការ

១០ថ្ងៃ មានក្មេងទំនើង និងជនងប់ល្បែងជាង១០០នាក់ត្រូវកម្លាំងនគរបាលជាតិឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ បានបង្ក្រាបករណីក្មេងទំនើង ចំនួន២៥ករណី ឃាត់ខ្លួនជនបង្កសរុប៩២នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៤ករណី ឃាត់ខ្លួនជនងប់ល្បែង២៣នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
តាមរបាយការណ៍ក្រសួងមហាផ្ទៃ ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ខណៈអ្នកប្រព្រឹត្តល្បែង២២នាក់ក៏ត្រូវបញ្ជូនទៅតុលាការ និង១នាក់បានអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ក្រចេះ សៀមរាប ត្បូងឃ្មុំ ស្វាយរៀង រតនគិរី បន្ទាយមានជ័យ និងខេត្តតាកែវ៕
ដោយកញ្ញា សេង សុខហ៊ុន

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា នៅខេត្តកំពង់ធំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល ឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា នៅខេត្តកំពង់ធំ។ ខេត...

០៤ ធ្នូ ២០២៥

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្តីពីការដាក់ឱ្យដំណើរការសេវាផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រ...

១០ មករា ២០២២

សារថ្វាយព្រះពរ ក្នុងឱកាសគម្រប់ខួប ១៦ឆ្នាំ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤-២៩ តុលា ២០២០)

ទូលព្រះបង្គំ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្...

០១ វិច្ឆិកា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម