ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីភាពធ្វើបាឋកថា ដល់សិក្ខាកាមវគ្គបំប៉នជំនាញអត្តសញ្ញាណកម្ម
ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ១១:០៦ ព្រឹក

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីភាពធ្វើបាឋកថា ដល់សិក្ខាកាមវគ្គបំប៉នជំនាញអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីភាពធ្វើបាឋកថា ដល់សិក្ខាកាមវគ្គបំប៉នជំនាញអត្តសញ្ញាណកម្ម។
បណ្ឌិត្យសភានគរបាលកម្ពុជា៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាពធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធដល់សិក្ខាកាមវគ្គបំប៉នជំនាញអត្តសញ្ញាណកម្ម លើប្រធានបទស្ដីពី «គោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា» នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ផុន សុផល នាយកសាលាមធ្យមវិជ្ជាជីវៈនគរបាល លោកគ្រូ អ្នកគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា លោក អនុប្រធាននាយកដ្ឋាន លោក នាយការិយាល័យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសិក្ខាកាម សរុបចំនួន ១៣២នាក់ ស្រី១៥នាក់។

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញធ្វើជាគ្រូឧទ្ទេសនាម

ខេត្តកំពង់ចាម៖ នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ឃន អគ្គនាយករង នៃអគ្គន...

២៨ សីហា ២០១៩

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំធ្វើតេស្តរកសារធាតុញៀន ពិនិត្យទឹកនោមសម្រាប់ថ្នាក់ដឹកនាំចាប់ពីអគ្គនាយករហូតដល់មន្រ្តី របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំធ្វើតេស្តរកសារធាតុញៀន ពិនិត្យទឹកនោមសម្រាប់ថ្នាក់ដឹកនាំចាប់ពីអគ្គនាយករហូតដល់មន្រ្តី...

០១ ធ្នូ ២០២៥

សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ

ខេត្តកំពង់ចាម៖ នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរ...

១៨ កញ្ញា ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញ នៃព្រឹទ្ធសភា ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី”វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ”

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញ នៃព្រឹទ្ធសភា ពិនិត្យនិងព...

០៥ កញ្ញា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម