មន្ត្រីនគរបាលជាតិកម្ពុជាត្រូវប្រតិបត្តិ តាមគោលការណ៍គោរពឋានានុក្រម ក្នុងពេលមានទំនាក់ទំនងការងារ!
ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ០៩:១៥ ព្រឹក

មន្ត្រីនគរបាលជាតិកម្ពុជាត្រូវប្រតិបត្តិ តាមគោលការណ៍គោរពឋានានុក្រម ក្នុងពេលមានទំនាក់ទំនងការងារ!

មន្ត្រីនគរបាលជាតិកម្ពុជាត្រូវប្រតិបត្តិ តាមគោលការណ៍គោរពឋានានុក្រម ក្នុងពេលមានទំនាក់ទំនងការងារ!
លោក ទូច សុឃៈ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានបន្តលើកយកប្រធានបទ ដកស្រង់ចេញពីប្រកាសលេខ ៨៧៣ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា មកអធិប្បាយបន្ត ដោយក្នុងនោះលោកបានសង្កត់ធ្ងន់លើគោលការណ៍គ្រឹះចំនួន ៧ចំណុច ដែលមន្ត្រីនគរបាលជាតិកម្ពុជាគ្រប់រូប ត្រូវយកចិត្តទុកដាក់អនុវត្តក្នុងការគោរពឋានានុក្រម និងទំនាក់ទំនងការងារឱ្យមានប្រសិទ្ធភាព។ គោលការណ៍ទាំងនោះមានដូចខាងក្រោម៖
ទី១.នៅពេលមកជួបថ្នាក់ដឹកនាំឬមន្ត្រីថ្នាក់លើក្នុងអង្គភាព មន្ត្រីនគរបាលជាតិត្រូវគោះទ្វារ ដើម្បីសុំការអនុញ្ញាតជាមុន។ ពេលបានការអនុញ្ញាតហើយ ទើបអាចចូលបាន។ មន្ត្រីនគរបាលជាតិត្រូវគោរពគំនាប់បើមានមួក និងប្រើកាយវិការប្រុងបើគ្មានមួក។ មន្ត្រីនគរបាលជាតិធ្វើទំនាក់ទំនងគ្នា ដោយប្រើពាក្យតាមគោរមងារនិងឋានន្តរស័ក្តិ។
ទី២.ក្នុងករណីជួបថ្នាក់ដឹកនាំ ដែលមិនមែនជាថ្នាក់ដឹកនាំផ្ទាល់របស់ខ្លួន សាមីខ្លួនត្រូវរាយការណ៍បង្ហាញខ្លួនអំពីឋានន្តរស័ក្តិ ឈ្មោះ អត្តលេខ តួនាទី និងអង្គភាពប្រតិបត្តិការ រួចទើបរាយការណ៍អំពីខ្លឹមសារការងារ។ ពេលរាយការណ៍ចប់ ត្រូវរង់ចាំបញ្ជា និងត្រូវគោរពគំនាប់នៅពេលបញ្ចប់ការទំនាក់ទំនង។
ទី៣. មន្ត្រីនគរបាលជាតិ ដែលមានឋានន្តរស័ក្តិខ្ពស់ជាង ឬមុខតំណែងខ្ពស់ជាង មានសិទ្ធិណែនាំដល់មន្ត្រីនគរបាលជាតិឯទៀត ដែលមានឋានន្តរស័ក្តិទាបជាងខ្លួន ឬមុខតំណែងទាបជាង ដែលបានប្រព្រឹត្តល្មើសនឹងបទវិន័យ ឬក្នុងករណីចាំបាច់ អាចនាំខ្លួនមន្ត្រីនោះមកប្រគល់ឱ្យអង្គភាពមានសមត្ថកិច្ច ឬអង្គភាពសាមី។
ទី៤.ជាគោលការណ៍ មន្ត្រីនគរបាលជាតិដែលមានមុខតំណែងទាបជាង ប៉ុន្តែមានឋានន្តរស័ក្តិខ្ពស់ជាងឬស្មើ ត្រូវគោរពមន្ត្រីនគរបាលជាតិដែលមានមុខតំណែងខ្ពស់ជាង។ ក្នុងករណីដែលមិនស្គាល់គ្នា មន្ត្រីនគរបាលជាតិណាដែលមានឋានន្តរស័ក្តិទាបជាង ត្រូវគោរពមន្ត្រីនគរបាលជាតិដែលមានឋានន្តរស័ក្តិខ្ពស់ជាង។
ទី៥.មន្ត្រីនគរបាលជាតិ ត្រូវបង្កលក្ខណៈងាយស្រួលដល់កិច្ចប្រតិបត្តិការត្រួតពិនិត្យរបស់ក្រុមតម្រួតបទបញ្ជា។ ក្រុមតម្រួតបទបញ្ជា ត្រូវបំពេញតួនាទីនិងភារកិច្ចទទួលខុសត្រូវឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវធ្វើសកម្មភាពណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិឡើយ។
ទី៦.ថ្នាក់ដឹកនាំនគរបាលជាតិ មិនត្រូវយកមុខតំណែងឬឋានន្តរស័ក្តិ ទៅសម្ពាធឬគំរាមកំហែងមន្ត្រីនគរបាលជាតិថ្នាក់ទាបជាងខ្លួនឡើយ និង
ទី៧.មន្ត្រីនគរបាលជាតិ ត្រូវអនុវត្តតាមបទបញ្ជាគ្រប់កាលៈទេសៈ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ប្រសិនបើការចាត់តាំងនោះបណ្តាលឱ្យជួបការលំបាក ដែលចាំបាច់ត្រូវការឧបត្ថម្ភ អង្គភាពគ្រប់ថ្នាក់ដែលមានសមត្ថកិច្ច ត្រូវធានាផ្តល់ឱ្យទៅតាមប្រភេទនៃការលំបាកនោះ។
បន្ថែមលើចំណុចទាំង៧ខាងលើ លោកទូច សុឃៈ បានសង្កត់ធ្ងន់ ដោយលើកយកប្រការ១១ នៃប្រកាសដដែល មកគូសបញ្ជាក់ថាមន្ត្រីនគរបាលជាតិកម្ពុជា ត្រូវគោរព និងអនុវត្តតាមបញ្ជាថ្នាក់ដឹកនាំ តាមឋានានុក្រម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ការគោរពបញ្ជា គឺជាកាតព្វកិច្ចចាំបាច់របស់មន្ត្រីនគរបាលជាតិក្រោមបង្គាប់ ដែលមានការទទួលខុសត្រូវបន្តតាមឋានានុក្រម។
លោកបន្តថា ចំពោះការអនុវត្តនូវបទបញ្ជាដោយបំពានច្បាប់ ឬខុសឆ្គងនឹងបញ្ញត្តិច្បាប់ជាធរមាន ទោះជាប្រធានអង្គភាពទទួលខុសត្រូវ ឬមិនទទួលខុសត្រូវ សាមីខ្លួនត្រូវតែទទួលទណ្ឌកម្មតាមការកំណត់។ នេះបើតាមប្រការ១២ នៃប្រកាសដដែល៕
ដោយលោក សេង បូលីន

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន HSC

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន HSC ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹក...

២១ កក្កដា ២០២៥

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារចល័ត ផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់អធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារចល័ត ផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់...

០៦ កញ្ញា ២០២៤

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរ...

១៩ ធ្នូ ២០២៥

ឯកឧត្តម សុខ ចំរើន អគ្គនាយករង អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យមើលការរៀបចំការិយាល័យ

ឯកឧត្តម សុខ ចំរើន អគ្គនាយករង អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យមើលការរៀបចំការិយាល័យ សម...

១២ មីនា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម