លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត អញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship 2025) ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥
ថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២៦ ១៥:០៤ ល្ងាច

លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត អញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship 2025) ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥

លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត អញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship 2025) ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥។
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត សមាជិកាកិត្តិយស នៃគណៈកម្មការសាខាសមាគមនារី ក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្ដម ឆេងអុី វីណាវុធ អគ្គនាយករង និងជាប្រធានក្រុមកីឡា រួមទាំងក្រុមកីឡា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship 2025) ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ជាលទ្ធផលដ៏គួរឱ្យមោទនភាព ក្រុមកីឡាវាយសីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហាញសមត្ថភាព និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម រហូតដណ្តើមបាន ចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសាវាយសី ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងពីស្មារតីអង់អាច ការហ្វឹកហាត់ជាប់លាប់ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យកីឡាក្នុងអង្គភាព។ សមិទ្ធផលនេះគឺជាកិត្តិយសមួយសម្រាប់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងបានចូលរួមលើកកម្ពស់វិស័យកីឡារបស់ក្រសួងមហាផ្ទៃ នៅក្នុងក្របខ័ណ្ឌតំបន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកីឡា សុខភាព និងសាមគ្គីភាពជាតិ។

អត្ថបទផ្សេងៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី អគ្គនាយករង

កិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងប្រកាសស្តីពី “បែបបទ និងនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ ការគ្រប់គ្រងការស្នាក់នៅតាមប្រព័ន្ធអ...

១២ កុម្ភៈ ២០២៦

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន

រាជធានីភ្នំពេញ​៖ សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន  នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹកនាំដោយលោក  ឡាយ  គឹមសាន្ត  ប្រធានការិយាល័យតាមដាន  និងត...

០៤ កុម្ភៈ ២០២០

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយ​អំពើឈ្លានពានប្រដាប់អាវុធជាមុន​ពីសំណាក់​ភាគីថៃ ចាប់​ពីម៉ោង៦ល្ងាច​​​ ថ្ងៃទី១៣ ខែធ្នូ រហូត​ដល់​ម៉ោង៧ព្រឹក

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយ​អំពើឈ្លានពានប្រដាប់អាវុធជាមុន​ព...

១៤ ធ្នូ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម