រាជធានីភ្នំពេញ៖​ នៅថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី​ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ​ ឈុន​ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញ
ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ១៥:១៧ ល្ងាច

រាជធានីភ្នំពេញ៖​ នៅថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី​ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ​ ឈុន​ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញ

ចុះត្រួតពិនិត្យ និងសិក្សាស្វែងយល់អំពីការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក (CRS) នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រាជធានីភ្នំពេញ៖​ នៅថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី​ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ​ ឈុន​ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាមួយលោកស្រី Stephanie Tan តំណាងអង្គការ Vital Strategies ចុះត្រួតពិនិត្យ និងសិក្សាស្វែងយល់អំពីការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក (CRS) នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួបញ្ជាក់ដែរថា ការចុះត្រួតពិនិត្យ​នេះ មានគោលបំណងក្នុងការបង្ហាញអង្គការ Vital Strategies អំពីការអនុវត្តជាក់ស្តែងនូវដំណើរការ និងវឌ្ឍនភាពការងារការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក​ ដែលបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីចំណុចល្អ បញ្ហាប្រឈម​ និងសំណូមពរផ្សេងៗ ពីមន្រ្តីអនុវត្តផ្ទាល់នៅថ្នាក់សង្កាត់។
ការចុះតាមដាននេះ មានអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋាន​ លោកប្រធាន/នាយការិយាល័យ​ មកពីនាយកដ្ឋានអត្រានុកូលដ្ឋាន និងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោកអភិបាលរង ខណ្ឌច្បារអំពៅ​ លោក​ លោកស្រី​ ចៅសង្កាត់​ សស្មៀនសង្កាត់ ជំនួយការដ្ឋបាលសង្កាត់ លោកទីប្រឹក្សារបស់អង្គការ Vital Strategies ផងដែរ។

អត្ថបទផ្សេងៗ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ១២កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងជំនាញ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ១២កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋ...

១៧ វិច្ឆិកា ២០២៤

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មាស ស៊ីផាន អគ្គនាយករង តំណាង...

២៥ កុម្ភៈ ២០២០

ពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក គិន រោជ អគ្គនាយករ...

១១ មីនា ២០២០

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង៖ អធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង ស្រុកស្វាយអន្ទរ និងស្រុកបាភ្នំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ​​បានដឹកនាំកម្លាំង ផ្នែកអត្តសញ្ញាណប័ណ្ណ...

៣០ មិថុនា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម