កិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក
ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦ ១៥:៣២ ល្ងាច

កិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក

កិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក។
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញក្នុងកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានសាខា និងទីស្នាក់ការ លោក លោកស្រីនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី ខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ និង លោកស្នងការរងនគរបាលរាជធានី ខេត្ត អធិការរងនគរបាល ក្រុង ស្រុក ខណ្ឌ ទទួលបន្ទុកការងារអត្តសញ្ញាណកម្ម និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការរដ្ឋបាលឃុំ សង្កាត់ តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានសមាសភាពចូលរួមសរុប ៥,៧៩៦នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក មានប្រសាសន៍ថា ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យមានកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក។
កិច្ចប្រជុំនេះដែរក៏មានធ្វើបទបង្ហាញ ស្ដីពីការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំណាកស្រុកនៅតាមបណ្ដាលស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយលោក ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបទអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្ដីពីបទពិសោធន៍ នៃការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក។
ជាកិច្ចបញ្ជប់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយកបានជំរុញឱ្យមន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងផ្ដល់ឯកសារ និងអនុវត្តតាមគល់ការខាងលើជូនដល់ប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទសថៃវិញឱ្យបានលឿន និងឆាប់រហ័ស ផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋខ្មែរ ក្នុងការស្នើសុំប្រើប្រាស់សេវារដ្ឋបាលផ្សេងៗទៀត តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

អត្ថបទផ្សេងៗ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះអធិការដ្ឋាននគរបាលក្រុង ស្រុក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋប...

១៤ មិថុនា ២០២៥

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលដោះស្រាយបញ្ហាកំហុស

នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិ...

០៦ មករា ២០២៥

សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ

ខេត្តកែប៖ នៅថ្ងៃព្រហសុបតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកែប...

១៦ ធ្នូ ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ #ប្តេជ្ញាបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ!...

០៥ មេសា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម