ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពី ការបង្កើតគណៈកម្មការដឹកនាំការផ្តល់លិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ន្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ដម សាយ សុជាតិ អភិបាលរង នៃគណៈអភិបាលខេត្ត។ ក្នុងកិច្ចប្រជុំនេះផងដែលក៏មានការអញ្ជើញចូលរួម លោកស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុកទាំង៧ លោកអធិការនគរបាលក្រុង ស្រុកទាំង៧ លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកនាយការិល័យគ្រប់គ្រងការស្នាក់នៅ លោកប្រធានការិយាល័យអត្រានុកូលដ្ឋាន លោកមេឃុំ ចៅសង្កាត់ ក្រុង ស្រុក លោកនាយប៉ុស្តិ៍រដ្ឋនគរបាលរដ្ឋបាល ឃុំ សង្កាត់ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធសរុបចំនួន១៥០នាក់៕
សេចក្តីបដិសេធ របស់អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
២២ សីហា ២០២៤
គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យ មានពលរដ្ឋចំនួន២៩.៣៥៧គ្រួសារ ស្មើនឹងមនុស្សចំនួន១១០.៩២៤នាក់ និងខេត្តព្រះវិហារ...
០២ មករា ២០២៦
ខេត្តព្រះវិហារ៖ ផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានប្រជុំផ្សព្វផ្សាយការងារពាក់ព័ន្ធប្រកាសលេខ២៨៨៤ និងសេចក្តីជូនដំណឹង១៤៣ ព្រមទាំងស...
២៨ កក្កដា ២០២០
ខេត្តកែប៖ ផែនអត្តសញ្ញាណកម្ម នៃស្នងការនគរបាលខេត្តកែប បានប្រជុំផ្សព្វផ្សាយរួមមាន៖-ប្រកាសលេខ២៨៨៤ ប្រក ចុះថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ទេរសមត្ថក្...
៣០ កក្កដា ២០២០