ខេត្តកំពង់ចាម៖ នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកវរសេនីយ៍ឯក ខេង ស្រេង ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្ម ប្រចាំខែមករា ឆ្នាំ២០២០ និងណែនាំផ្សព្វផ្សាយការងារលើកទិសដៅអនុវត្តបន្ត សម្រាប់ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំនេះផងដែលក៏បានផ្សព្វផ្សាយសេចក្ដីសម្រេច ស្តីពី ការបង្កើតគណៈកម្មការដឹកនាំការផ្តល់លិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ន្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត ព្រមទាំងធ្វើការបើកផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារជូនគ្រប់ អធិការដ្ឋាននគរបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ៕
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃ...
២៦ តុលា ២០២០
សម្រង់សារលិខិត (ទី១) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦!
២៩ មិថុនា ២០២៦
រដ្ឋបាលស្រុកស៊ីធរកណ្ដាល អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលករចំណាកស្រុក ដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ៦២នាក់។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២...
០៨ សីហា ២០២៥
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ...
១២ មេសា ២០២៦