អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ បន្តអនុវត្តតាមគោលការណ៍ដឹកនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការផ្តល់សេវាអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២០ ក្រុមការងារដាក់ប្រអប់សំបុត្រទទួលមតិសំណូមពរប្រជាពលរដ្ឋ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមការងារ បានសហការជាមួយឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន និងលោកឧត្តមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាល សរុប យកប្រអប់សំបុត្រថ្មីចំនួន០២បន្ថែមទៀតមកដាក់នៅក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមុខនាយកដ្ឋានអត្រានុកូលដ្ឋាន ព្រមទាំងបានផ្សព្វផ្សាយជូនមន្ត្រី និងប្រជាពលរដ្ឋអំពីការផ្តល់ព័ត៌មានសេវាកម្មអត្តសញ្ញាណកម្មតាមកម្មវិធី GDI eServices និងលេខទូរស័ព្ទ Call Center របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត...
០៦ តុលា ២០២២
នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សកម្មភាពក្រុមការងារបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌ម...
១៦ តុលា ២០២៣
ថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាក...
២៣ សីហា ២០២៥
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនា...
០៤ សីហា ២០២០