វិទ្យាល័យព្រះស៊ីសុវត្ថិ៖ ដោយមានការគោលការណ៍ណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ស្របពេលក្រុមការងារនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សហការជាមួយគណៈគ្រប់គ្រងវិទ្យាល័យព្រះស៊ីសុវត្ថិ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ក្រុមការងារប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះមកផ្សព្វផ្សាយ និងណែនាំអំពីការប្រើប្រាស់កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម GDI eServices តាមទូរស័ព្ទវៃឆ្លាត Smart Phone និងលេខទូរស័ព្ទទំនាក់ទំនង Call Center ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិផងដែរ។
?សូមបញ្ចាក់ថា កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម GDI eServices គឺជាកម្មវិធីដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសេវានានាទាក់ទងកិច្ចការអត្តសញ្ញាណកម្ម រួមមាន ការងារអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ស្ថិតិប្រជាពលរដ្ឋ។ល។ ហើយប្រជាពលរដ្ឋក៏អាចសាកសួរនូវសំណួរ តាមរយៈកម្មវិធីនេះ ដែលមានមន្ត្រីជំនាញប្រចាំការរង់ចាំឆ្លើយតបរៀងរាល់ម៉ោងធ្វើការ។
?ចំពោះប្រជាពលរដ្ឋដែលពុំចេះប្រើប្រាស់កម្មវិធីនេះ ក៏អាចទំនាក់ទំនងសាកសួរព័ត៌មាន តាមរយៈលេខទូរស័ព្ទដោយឥតគិតថ្លៃ តាមរយៈលេខ 1800 20 8915 (សម្រាប់គ្រប់ប្រព័ន្ធ) និងលេខ 017 89 89 15 (សម្រាប់ប្រព័ន្ធសែលកាត)៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃ ថេកណឡូជី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្...
២៧ ធ្នូ ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អនុញ្ញាតឱ្យក្រុមការងារបច្ចេកទេស នៃស្ថានទូតវៀតណាម ចូលជួបពិភាក្សាការងារ នៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស...
១៤ វិច្ឆិកា ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរាយការណ៍ការងាររបស់អគ្គនាយក...
២១ កញ្ញា ២០២៣
ខេត្តព្រៃវែង៖ នៅថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង នៃស្នងការដ្ឋាននគរបា...
០៦ វិច្ឆិកា ២០២៤