ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំត្រៀមរបាយការណ៍ និងសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍សម្រាប់គោរពរាយការណ៍ និងស្នើសុំ គោលការណ៍ សម្ដេចក្រឡាហោម ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះផងដែរក៏មានការចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ។
កិច្ចប្រជុំនេះ ដើម្បីផ្លាស់ប្តូរគំនិតយោបល់ ព្រមទាំងប្រមូលផ្តុំគំនិត សម្រាប់រៀបចំរាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់លើការងារអន្តោសន៍ដែលក្រុមការងារបានព្រាង និងឆ្លងជាបន្តបន្ទាប់ជូនសម្តេចក្រឡាហោម ស ខេង ដើម្បីសុំគោលការណ៍ណែនាំ ដោយកិច្ចប្រជុំជាមួយសម្តេចក្រឡាហោម នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ៕
ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញអធិការដ្ឋាននគរបាលកញ្ជ្រៀច នៃស្នងកា...
០៧ មិថុនា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន។ ខេត្តប៉ៃលិន៖ នៅថ្ងៃអង្គារ ៩កើត ខែប...
២៩ មិថុនា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២...
១១ កក្កដា ២០២៦
ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគ...
១២ មករា ២០២២