លោកជំទាវ ឧត្តមសេនីយ៍ឯក ឌុច ដាណា អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្រ្ជាបយេនឌ័រត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ០០:០៦ ព្រឹក

លោកជំទាវ ឧត្តមសេនីយ៍ឯក ឌុច ដាណា អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្រ្ជាបយេនឌ័រត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ឧត្តមសេនីយ៍ឯក ឌុច ដាណា អគ្គនាយករង និងជាប្រធានក្រុមការងារយេន​ឌ័រ​អគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំបូក​សរុបលទ្ធផលការងារបញ្រ្ជាបយេនឌ័រត្រីមាសទី១ និងលើក​ទិស​ដៅការងារត្រីមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណកម្ម។ ក្នុងកិច្ចប្រជុំនេះផងដែរ​ក៏មានការអញ្ជើញ​ចូលរួមពី លោក-លោកស្រី ប្រធាន អនុប្រធាន និងសមាជិក​សមាជិកាក្រុមការងារយេនឌ័រ នៃនាយកដ្ឋានចំណុះអគ្គ​នាយក​​ដ្ឋានអត្តសញ្ញាណកម្ម សរុបចំនួន ៤៤នាក់ (ស្រី ៣៥នាក់)។

របៀបវារៈនៃកិច្ចប្រជុំ ក៏មានផងដែរនូវការផ្សព្វផ្សាយ​ស្តីពី​របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងផែនការសកម្មភាពការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បីស្រ្តី និងរបាយការណ៍បូកសរុបលទ្ធ​ផល​ការងារ​បញ្រ្ជាបយេនឌ័ររបស់ក្រសួងមហាផ្ទៃឆ្នាំ២០១៩ និងទិស​ដៅការ​ងារឆ្នាំ២០២០។

លោកជំទាវ ប្រធាន​ក្រុមការ​ងារយេឌ័រ បានមានប្រសាសន៍ថា ៖ ការអនុវត្តផែនការសកម្មភាព​ការងារបញ្រ្ជាប​យេន​ឌ័រ​ត្រីមាសទី១ របស់អគ្គនាយកដ្ឋាន មានសភាពរលូន និងមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តី ជាពិសេស ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារយេនឌ័រ​តាមបណ្តានាយកដ្ឋាន​ចំណុះអគ្គនាយកដ្ឋាន។ ជាកិច្ចបញ្ចប់ លោកជំទាវ បានណែនាំដល់សមាជិកសមាជិកាក្រុមការងារយេនឌ័រ ចូលរួមធ្វើអនាម័យក្នុងស្មារតីរួមចំណែក ជាមួយរាជរដ្ឋាភិ​បាល​កម្ពុជា នៅក្នុងការងារប្រយុទ្ធប្រឆាំងជំងឺ​រាតត្បាត​កូវីដ១៩ (Covid-19)៕

អត្ថបទផ្សេងៗ

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

នៅព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្ត...

១៨ មករា ២០២២

កិច្ចប្រជុំ ស្ដីពី ការប្រកាសសមាសភាព អនុគណៈកម្មការអត្តសញ្ញាណកម្ម នៃគណៈកម្មការរៀបចំ សន្ទានុក្រមបច្ចេកទេសសព្ទក្នុងវិស័យសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ និងរបៀប របបការងារ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ឃន...

១៣ កក្កដា ២០២០

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្ដួចផ្ដើមបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៧” ដល់មន្រ្តីផ្ដល់សេវាទាំងអស់ ច...

២៦ មីនា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម