ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ២១:៣១ ល្ងាច

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សា​បន្តលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធាន​ក្រុមការងាររៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់របស់ក្រសួងយុត្តិធម៌ និងមន្រ្តីពាក់​ព័ន្ធ​ជាច្រើន​រូបផងដែរ។

សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នឹងបញ្ចប់ឆាប់ៗនេះ ខណៈភាគីពាក់ព័ន្ធ តែងតែរៀបចំបើកកិច្ចប្រជុំពិភាក្សាគ្នារៀងរាល់ថ្ងៃពុធ តាមសប្ដាហ៍​នីមួយៗ ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេស៕

អត្ថបទផ្សេងៗ

អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង៖ សកម្មភាពមន្រ្តី​អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ​​បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងស្ថិតិប្រជាពលរដ្ឋ ចុះ​ផ្ដល់​នឹង...

០៥ កុម្ភៈ ២០២០

ក្រុមការងារ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការលើកកម្ពស់ជំនាញប្រឆាំងការ សម្អាតប្រាក់ និងស្ដង់ដានៃការវាយតម្លៃរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)”

ក្រុមការងារ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការលើកកម្ពស់ជំនាញប្រឆាំងការ សម្អាតប្រាក់ និងស្ដង់ដានៃការវាយតម្លៃរបស់ក្...

២៥ តុលា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្...

២៩ ឧសភា ២០២៥

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សកម្មភាពប្រជាពលរដ្ឋ អញ្ជើញមកស្នើសុំសេវាលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់ភាពត្រឹមត្រូវ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សកម្មភាពប្រជាពលរដ្ឋ អញ្ជើញមកស...

០២ មេសា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម