ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៖ ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩
ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល បានអញ្ជើញក្នុងពិធីបើកវេទិកាសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មពិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាបាលកម្ពុជា នៅក្នុងឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ប្រធាន ក៏បានធ្វើការផ្សព្វផ្សាយសង្ខេបអំពីគោលបំណងនៃការធ្វើវេទិកាសាធារណៈ និង ផ្សព្វផ្សាយខ្លឹមសារសង្ខេបនៃកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និង ស្នើសុំឲ្យប្រជាពលរដ្ឋលើកពីកង្វល់និងសំណូមពរនានាទាក់ទិននឹងបញ្ហាសន្តិសុខនៅមូលដ្ឋាន និងការផ្តល់សេវាសាធារណៈនិងបញ្ហាផ្សេងៗ។
បន្ទាប់ពីស្តាប់សំណូមពរប្រជាពលរដ្ឋ និងមន្ត្រីរាជការ ឯកឧត្តម ប្រធានបានចុះទៅពិនិត្យដោយផ្ទាល់ដល់ទីកន្លែងដែលមានបញ្ហា និងបានសម្រេចដោះស្រាយជូនប្រជាពលរដ្ឋដូចខាងក្រោម៖
១. អនុញ្ញាតឲ្យសមាជិកក្រុមការងារដែលជាមន្ត្រីជំនាញអត្តសញ្ញាណកម្មទាក់ទងជាមួយ ប្រជាពលរដ្ឋដែលបានលើកសំណើពាក់ព័ន្ធនឹងការកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន។
២. ផ្តល់ជូនតាមសំណូមពរជួសជុលផ្លូវ និងចាក់គ្រួសលើផ្លូវមួយខ្សែដើម្បីសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋបណ្តោះអាសន្នខណៈដែលរង់ចាំមន្ទីរ/ការិយាល័យជំនាញពាក់ព័ន្ធ ចុះអនុវត្តគម្រោងសាងសង់ជាក់ស្តែង។
៣. ផ្តល់ជូនតាមសំណូមពរកសាងស្ពានតាសៅមានប្រវែងប្រមាណ៥០ម៉ែត្រ ដែលស្ថិតក្នុង សភាពទ្រុឌទ្រោម និងបង្កហានិភ័យដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ស្ពាននេះមាន អាយុកាលជាង៥០ឆ្នាំហើយ។ ៤. ផ្តល់ជូនតាមសំណូមពរកសាងសាលាមួយខ្នងមាន៥បន្ទប់ស្ថិតក្នុងវិទ្យាល័យព្រែកចង្រ្កាន ដើម្បីបញ្ចៀសហានិភ័យដល់សិស្សានុសិស្ស។អគារនេះមានចំណាស់ជាង៥០ឆ្នាំហើយ។
អ្នកមិនសូវដឹងពីសេវាស្នើសុំ «លិខិតបញ្ជាក់ទីលំនៅ» សូមអានអត្ថបទខ្លីនេះ! យោងតាមមាត្រា១១៥ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្...
២៤ ធ្នូ ២០២៤
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនា...
០៦ កញ្ញា ២០២២
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យ និងស្រា...
០៨ មករា ២០២៦
អបអរសាទរ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ១ មិថុនា...
០២ មិថុនា ២០២៦