អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយសេចក្ដីណែនាំលេខ០៤៥សណន របស់ក្រសួងមហាផ្ទៃ ស្ដីពី ការបន្តដំណើរការកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន ព្រមទាំងបានផ្សព្វផ្សាយអំពីវឌ្ឍនភាព នៃការអនុវត្តសេចក្តីណែនាំលេខ០១៥សណន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត និងការប្រើប្រាស់សាកល្បងប្រព័ន្ធគ្រប់គ្រងឯកសារកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋានតាមបណ្តារាជធានី ខេត្ត។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ចើញចូលរួម ឯកឧត្តម អគ្គនាយករង លោកអនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន និងលោក លោកស្រីប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងអស់លោក លោកស្រីប្រធាន អនុប្រធានការិយាល័យអត្រានុកូលដ្ឋានរាជធានី ខេត្ត៕
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ...
២២ វិច្ឆិកា ២០២២
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តស...
២០ មីនា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងប្រកាស ស្ដីពីបែបបទនីតិវិធីនៃការចុះបញ្ជីស្នាក់នៅ និងការគ្រប់គ្...
៣០ មីនា ២០២៦
ខេត្តព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញ ចំណុះអធិការដ្ឋាននគរបាលស្រុកព...
១៩ ឧសភា ២០២៥