ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមជាមួយឯកឧត្តម អគ្គនាយករង និងលោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សម្ភារការពារជម្ងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងពិធីនេះផងដែរក៏មានការចូលរួម ឯកឧត្តម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន ព្រមទាំងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ៕
ប្រធានអាស៊ាន ឯកឧត្តម អាន់វ៉ាអុីប្រហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសប្រាប់ពិភពលោក ស្នើកម្ពុជា-ថៃឈប់បាញ់គ្នាចាប់ពីម៉ោង១០យប់ ថ្ងៃទី១៣ ខែធ្នូ ស្នើឱ្យក...
១៤ ធ្នូ ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធ...
០៣ កក្កដា ២០២៦
ការប្រកួតកីឡាបាល់ទាត់ដណ្ដើម "ពានរង្វាន់ក្រសួងមហាផ្ទៃ" លើកទី២ ឆ្នាំ២០២៥ វគ្គ៨ក្រុមចុងក្រោយ ក្លឹបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលរួមការប្រកួតកីឡាប...
០២ មីនា ២០២៥