៦-កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដោយពុំចាំបាច់បង់ប្រាក់ប្រដាប់ក្តី ឬការចំណាយផ្សេងៗលើសេវាកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជី អត្រានុកូលដ្ឋាន។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត របស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃក្នុងដំណាក់កាលអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា៕
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំ ដកពិសោធន៍ការងារអត្រានុកូលដ្ឋាន ។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការ អញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោក-លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន លោក-លោកស្រី នាយ-ប្រធានការិយាល័យ ព្រមទាំង មន្ត្រី ចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។
ឆ្លងតាមបទពិសោធន៍នៅក្នុងអំឡុងពេលនៃការអនុវត្តការងារកែតម្រូវ និងធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ទោះបីជាមានការប្រឈម មួយចំនួនក្តី ប៉ុន្តែមានចំណុចខ្លាំងមួយចំនួនគួរឲ្យកត់សម្គាល់ សម្រាប់ការដឹកនាំ ការត្រួតពិនិត្យ និងបម្រើ ប្រជាពលរដ្ឋ៖
១-ប្រជាពលរដ្ឋមានការសាទរជាមួយនឹងការដាក់ពាក្យស្នើសុំកែតម្រូវ មោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋានដោយមិចចាំបាច់ស្មុកស្មាញក្នុង ការដាក់ពាក្យទៅស្ថាប័នតុលាការ
២-ការគ្រប់គ្រង លើការងារកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូល ដ្ឋាន មានភាពល្អប្រសើរ
៣-បានបង្ខិតសេវាជិតប្រជាពលរដ្ឋ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល
៤-បានកែលម្អនូវចំណុចខុសឆ្គង និងបំពេញនូវចំណុចខ្វះខាតរបស់រដ្ឋបាល ថ្នាក់ឃុំ សង្កាត់ ដែលបានអនុវត្តការងារកន្លងមក
៥-បានជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យមានឯកសារអត្តសញ្ញាណត្រឹមត្រូវ គឺបុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ
ខេត្តកំពង់ចាម៖ នៅថ្ងៃចន្ទ ១០កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម...
២៦ តុលា ២០២០
ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ...
៣០ តុលា ២០១៩
ម៉ោង១០:០៨នាទី ១០:១១នាទី ថ្ងៃទី១៥ ធ្នូ នេះ យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ២គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ក្បែរជំរុំជនភៀសសឹក...
១៧ ធ្នូ ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ទីស្ដីកា...
២៦ មករា ២០២៥