កិច្ចប្រជុំ(លើកទី០៩)អន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ២០:៣២ ល្ងាច

កិច្ចប្រជុំ(លើកទី០៩)អន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់​តែងសេចក្ដី​ព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ កិច្ចប្រជុំនេះផងដែរក៏មានការ​អញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់របស់ក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។សូមបញ្ជាក់ថា កិច្ចប្រជុំនាពេលព្រឹកនេះ គឺជាកិច្ចប្រជុំបន្តលើកទី០៩ ដែលក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ៕

អត្ថបទផ្សេងៗ

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត សមាជិកាកិត្តិយស

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...

២០ តុលា ២០២៥

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសដើម្បីផ្សព្វផ្សាយគោលការណ៍ បែបបទ នីតិវិធីបទប្បញ្ញត្តិ និងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសដើម្បីផ្សព្វផ្សាយគោលការណ៍ បែបបទ នីតិវិធីបទប្បញ្ញត្តិ និងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគ...

១៤ ធ្នូ ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្...

២១ កក្កដា ២០២៥

នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស

នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត...

១៤ មិថុនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម