ខេត្តព្រៃវែង៖ ថ្ងៃសុក្រ ១១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង និងឯកឧត្តម ឧត្តមសេនីយ៍ឯក គិន រោជ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល និង ឃុំព្នៅទី២ រួមជាមួយក្រុមការងារ បានអញ្ជើញក្នុងពិធីបើកវេទិកាសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ បន្ទាប់ពីស្តាប់នូវសំណូមពរ និងបញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋ ក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរបាន បកស្រាយ ឆ្លើយតប និងដោះស្រាយជូនតាមករណី។ ដោយឡែកករណីមួយចំនួន ត្រូវរាយការណ៍ជូនក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិដើម្បីបន្តរកវិធានការដោះស្រាយ។
សេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទនិងមណ្ឌលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅអង្គភាពក្រោមចំណុះ...
១៧ វិច្ឆិកា ២០២៤
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការងារពិធីការ” ជំនាន់ទី២ ដល់មន្រ្តីចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្...
២១ កុម្ភៈ ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអន្ដរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចដើម្បីពិនិត្យជារួមលើលទ្ធផល នៃ...
២៣ មិថុនា ២០២៦
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត និងលោកជំទាវ អញ្ជើញចូលរួមកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាម ការពារជាតិយើង”។ ទីស្ដីការក...
០៨ សីហា ២០២៥