ខេត្តព្រៃវែង៖ នៅថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តុប នេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំឫស្សីសាញ់ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មពិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវត្តស្វាយជីក្រាយ ឃុំឫស្សីសាញ់ ស្ដីពី “សន្តិសុខមូលដ្ឋាន និងសេវាសាធារណៈ” ដែលមានចំនួននាក់ចូលរួមសរុប៣៥០ នាក់។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ប្រធានក្រុមការងារបានស្នើប្រជាពលរដ្ឋលើកយកបញ្ហាប្រឈម ដូចជាបញ្ហាសន្តិសុខ សេវាសាធារណៈ និងសំណូមពរ ដើម្បីទទួលយកសំណើរបស់ប្រជាពល រដ្ឋយកមកដោះស្រាយ។
ក្នុងវេទិកានេះក៏មានប្រជាពលរដ្ឋបានលើកអំពីបញ្ហាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របក និងខុសឈ្មោះអត្តសញ្ញាណប័ណ្ណ ជាមួយសំបុត្រកំណើត និងបញ្ហាផ្សេងៗទាក់ទងជាមួយសំបុត្រកំណើត ព្រមទាំងបញ្ហាឯកសារស្ថិតិប្រជាពលរដ្ឋ ហើយចំពោះបញ្ហាប្រឈមខាងលើរបស់ប្រជាពលរដ្ឋក្រុមការងាបានដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែក្នុងករណីខ្លះដែលមិនអាចដោះស្រាយនៅថ្នាក់មូលដ្ឋានបានទេ ក្រុមការងារនឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងសម្រេច៕
មានពលរដ្ឋភៀសសឹក១.៣៥៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៧ម៉ឺននាក់ ឬជាង ...
២០ កុម្ភៈ ២០២៦
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយក...
២០ មករា ២០២៦
ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារជំនាញផែនការងារអត្តសញ្ញាណកម្មបាន...
០២ មករា ២០២២
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួបជាមួយទីប្រឹក្សាអន្តរជាតិ ពិភាក្សាពិនិត្យលើវឌ្ឍនភាព នៃការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម...
២៥ តុលា ២០២៥