ខេត្តកំពង់ធំ៖ នៅថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក យឿង សេរីវុឌ្ឍី ស្នងការរងផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរួមមាន៖
-ប្រកាសលេខ២៨៨៤ ប្រក ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ របស់ក្រសួងមហាផ្ទៃ
-សេចក្ដីណែនាំលេខ០០១ សណន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីបែបបទនិងនិតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅ
របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានការអញ្ជើញចូលរួមលោកនាយ នាយរងការិយាល័យ លោកនាយនារងផ្នែក និងមន្ត្រីចំណុះផែនអត្តសញ្ញាណកម្ម លោកអធិការ អធិការរង លោកនាយ នាយរងផ្នែកចំណុះអធិការដ្ឋាននគរបាលស្រុក ក្រុង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធ៕
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការរងទទួលផែនកា...
១៣ តុលា ២០២០
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ សកម្មភាពក្រុមការងារបានសហការជាមួយ នាយកដ្...
២៧ កញ្ញា ២០២៣
របៀបឆែកចុងសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានថតហើយ តើបានបោះពុម្ពហើយឬនៅ? តាមរយៈកម្មវិធី GDI eServices សូមជូន Link Download ខាងក្រោម: -សម្រាប់ប្រព...
១៨ កុម្ភៈ ២០២៥
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សកម្មភាពប្រជាពលរដ្ឋ អញ្ជើញមកទទួ...
២៨ កក្កដា ២០២៥