ខេត្តកំពង់ចាម៖ នៅថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ខេង ស្រេង ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម និងជាប្រធានដឹកនាំពង្រឹងអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានដឹកនាំលោកនាយ នាយរងការិយាល័យជាក្រុមការងារដឹកនាំពង្រឹងអធិការដ្ឋាន អមដំណើរដោយលោក វរសេនីយ៍ឯក អុឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានចុះផ្សព្វផ្សាយរួមមាន៖
-ប្រកាសលេខ២៨៨៤ ប្រក ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ របស់ក្រសួងមហាផ្ទៃ
-សេចក្ដីណែនាំលេខ០០១ សណន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីបែបបទនិងនិតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅ
របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងត្រួតពិនិត្យ ពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៤។ក្នុងនោះក៏មានការអញ្ជើញចូលរួម លោកអធិការរង លោកនាយ នាយរងផ្នែក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ៕
ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច នៃស្នងការដ្ឋានន...
០៧ ធ្នូ ២០២១
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាល...
១៤ តុលា ២០២៤
ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង នៃស្នងការដ្ឋានន...
២៧ កុម្ភៈ ២០២៥