សាលារាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសាលារាជធានីភ្នំពេញលើការរៀបចំអនុវត្តយន្តការច្រកចេញ ចូលតែមួយ សេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ នៅរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្ដម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងរដ្ឋបាលសាលារាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានី លោក លោកស្រីអភិបាល អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រីអភិបាល អភិបាលរងខណ្ឌ មន្ទីរ អង្គភាព និងមន្រ្តី អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ៕
ខេត្តប៉ៃលិន៖ សកម្មភាពមន្រ្តីអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំងផ្នែ...
១៩ មីនា ២០២០
អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១២រោច ខែស្រាព...
២៣ សីហា ២០២៥
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពប្រជាពលរដ្ឋបានអញ្ជើញមកចុះបញ្ជីសៀវ...
២៣ មិថុនា ២០២១
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្ម...
១៦ វិច្ឆិកា ២០២២