នៅទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តអញ្ជើញចូលរួមក្នុងពិធីបើក នៃកិច្ចប្រជុំតុមូលពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ាន លើកទី៥ និងពិធីបិទ នៅយប់យប់ថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ គង្គា អនុប្រធាននាយកដ្ឋាន ព័ត៌មានវិទ្យា ព្រមជាមួយថ្នាក់ដឹកនាំអង្គភាពជំនាញពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
ក្នុងពិធីបិទ នៃកិច្ចប្រជុំតុមូល ស្តីពី សន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (AMCC) តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដែលប្រទេសសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ SICW ឆ្នាំ២០២០នេះ និងមានការចូលរួមពីរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន និងអឺរ៉ុបមួយចំនួនទៀត ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍នានា ព្រមទាំងបញ្ហាសំខាន់ៗផ្សេងៗទៀត ដើម្បីស្វែងរកកិច្ចសហការរួមគ្នាដោះស្រាយ និងពង្រឹងការគំរាមកំហែងថ្មីៗ នៃឌីជីថល ការវិវត្ត នៃគោលនយោបាយសន្តិសុខប្រព័ន្ធបច្ចេកវិទ្យា និងលំហបច្ចេកវិទ្យានៅអាស៊ាន និងពិភពលោកផងដែរ៕
ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្...
០៥ មីនា ២០២៦
ខេត្តរតនគិរី៖ ថ្ងៃសុក្រ ៥កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលស្រុកកូនមុំ នៃស្នងការដ្ឋាននគរប...
០៦ មិថុនា ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន...
២៣ ឧសភា ២០២៦
ខេត្តព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរ...
២៤ តុលា ២០១៩