សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព
ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ២១:៥០ ល្ងាច

សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងលោក ឧត្តមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួម​ក្នុង​សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ក្រោមអធិបតីភាព ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្ម​ភាព​ជនពិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាពជនពិការ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងអគ្គនាយកដ្ឋាន​នានាចំណុះ​ក្រសួង​មហាផ្ទៃដែលជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារសកម្មភាព​ជនពិការក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕

អត្ថបទផ្សេងៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជូនលទ្ធផលសង្ខេបការងាររបស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស​ ក្នុងឆ្នាំ២០២២ និងតារាងប្រៀបធៀបលទ្ធផលតាមបណ្តាឆ្នាំចាប់ពីបង្កើតក្រុមការងារ រហូតដល់បច្ចុប្បន្ន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជូនលទ្ធផលសង្ខេបការងាររបស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស​ ក្នុងឆ្នាំ២០២២ និងតារាងប្រៀបធៀបលទ្ធផលត...

២៤ មករា ២០២៣

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ។ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំ...

០៨ សីហា ២០២៥

នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលដោះស្រាយបញ្ហាកំហុស

នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណ...

១៧ មេសា ២០២៥

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកកញ្ជៀច

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកកញ្ជៀច នៃស្នងការដ្ឋាននគរ...

២៣ កុម្ភៈ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម