កិច្ចប្រជុំលើកដំបូង ស្តីពី គម្រោងកែលម្អការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន CRVS (កម្ពុជា វៀតណាម ថៃ) តាមរយៈប្រព័ន្ធ ZOOM នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រៀចំដោយអង្គការ Vital Strategy
ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ២១:៣៩ ល្ងាច

កិច្ចប្រជុំលើកដំបូង ស្តីពី គម្រោងកែលម្អការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន CRVS (កម្ពុជា វៀតណាម ថៃ) តាមរយៈប្រព័ន្ធ ZOOM នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រៀចំដោយអង្គការ Vital Strategy

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០  ឯកឧត្តម សុខ ចំរើន អគ្គនាយករង ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន  លោកឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ប្រធាននាយកដ្ឋាន​គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងមន្ត្រី​ដែលពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ​បានអញ្ជើញចូល​រួម​កិច្ចប្រជុំលើកដំបូង ស្តីពី គម្រោងកែល​ម្អការ​ចុះ​បញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន CRVS (កម្ពុជា វៀតណាម ថៃ) តាមរយៈប្រព័ន្ធ ZOOM នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រៀចំដោយអង្គការ Vital Strategy។ ដោយមានការចួល​រួមពី​តំណាង​ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងមហាផ្ទៃ​របស់​ប្រទេសកម្ពុជា និង​តំណាង​​ប្រទេសវៀតណាម និងប្រទេសថៃ គោល​បំណង នៃកិច្ចប្រជុំនេះគឺចង់បង្ហាញពីការ​កែលម្អ​ដំណើរ​ការ​ចុះ​បញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងការ​ណែនាំ​ឱ្យស្គាល់ក្របខ័ណ្ឌ​កែល​ម្អប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូល​ដ្ឋាន ព្រម​ទាំងបាន​ធ្វើបទ​បង្ហាញ​អំពី៖

-គោលគំនិត និងជំហានសម្រាប់ការអនុវត្ត​ក្របខណ្ឌ​កែល​ម្អប្រព័ន្ធ CRVS

-ក្របខណ្ឌកែលម្អការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុ​កូល​ដ្ឋាន និងការកែលម្អដំណើរការការងារ

-ការបង្កើតផែនទីដំណើរការការងារ (Business Process Mapping)

-ស្ថានភាពបច្ចុប្បន្ន នៃប្រព័ន្ធ CRVS និងគំនិតផ្តួច​ផ្តើមថ្មី​ៗ​សម្រាប់​ធ្វើការកែលម្អរបស់ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ។

ជាចុង​ក្រោយតំណាងអង្គការ Vital Strategies បានបង្ហាញអំពីផែន​ការអនុវត្តដំណាក់កាលទី១ នៃក្របខណ្ឌកែល​ម្អ​ប្រព័ន្ធ​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដែលអនុវត្ត​ចាប់ពីខែកញ្ញា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២១៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់ព្យុះហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់ព្យុះហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម...

២៧ មីនា ២០២៥

សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ

ខេត្តកែប៖ នៅថ្ងៃព្រហសុបតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកែប...

១៦ ធ្នូ ២០២១

សូមអនុមោទនាពិធីបុណ្យវិសាខបូជា

សូមអនុមោទនាពិធីបុណ្យវិសាខបូជា

០៥ ឧសភា ២០២៦

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធិ អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធិ អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង។...

២៧ មករា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម