រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សុខ ចំរើន អគ្គនាយករង ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន លោកឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងមន្ត្រីដែលពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង ស្តីពី គម្រោងកែលម្អការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន CRVS (កម្ពុជា វៀតណាម ថៃ) តាមរយៈប្រព័ន្ធ ZOOM នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រៀចំដោយអង្គការ Vital Strategy។ ដោយមានការចួលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជា និងតំណាងប្រទេសវៀតណាម និងប្រទេសថៃ គោលបំណង នៃកិច្ចប្រជុំនេះគឺចង់បង្ហាញពីការកែលម្អដំណើរការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងការណែនាំឱ្យស្គាល់ក្របខ័ណ្ឌកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ព្រមទាំងបានធ្វើបទបង្ហាញអំពី៖
-គោលគំនិត និងជំហានសម្រាប់ការអនុវត្តក្របខណ្ឌកែលម្អប្រព័ន្ធ CRVS
-ក្របខណ្ឌកែលម្អការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងការកែលម្អដំណើរការការងារ
-ការបង្កើតផែនទីដំណើរការការងារ (Business Process Mapping)
-ស្ថានភាពបច្ចុប្បន្ន នៃប្រព័ន្ធ CRVS និងគំនិតផ្តួចផ្តើមថ្មីៗសម្រាប់ធ្វើការកែលម្អរបស់ប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ។
ជាចុងក្រោយតំណាងអង្គការ Vital Strategies បានបង្ហាញអំពីផែនការអនុវត្តដំណាក់កាលទី១ នៃក្របខណ្ឌកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដែលអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២១៕
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការងារ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង...
២៧ មីនា ២០២៥
ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋានន...
០២ ធ្នូ ២០២៤
ម្តេចធិបតី នាយករដ្ឋមន្ត្រី ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ: ១. ការពារប្រជាជន ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា សូមគ...
១៤ ធ្នូ ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Jodie Bjerregaard ប្រធានទទួលបន្ទុកតំបន់មេគង្គ នៃក្រសួងមហាផ...
០១ ធ្នូ ២០២៥