ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់របស់ក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនាពេលព្រឹកនេះ គឺជាកិច្ចប្រជុំបន្តលើកទី១៩ ដែលក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ៕
ខេត្តកណ្ដាល៖ នៅថ្ងៃសោរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ផ្នែកជំនាញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ របស់អធិការដ្ឋាននគ...
២១ កញ្ញា ២០២៤
ខេត្តកែប៖ នៅថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប...
០៤ កញ្ញា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ។ ទីស្តីការក្រសួងមហាផ្ទៃ៖...
២៥ កុម្ភៈ ២០២៦
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមានកិត្តិយស និងសេចក្តីរំភើបរីករាយឥតឧបមា ដែលបានទទួលបណ្ណសរសើរដ៏មានតម្លៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ យើងខ្ញុំប្...
១២ ធ្នូ ២០២៤