នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ទោ ប៊ុន សុបុត្ត អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន តំណាងនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង ចំណាកស្រុកឆ្លងដែនដោយសុវត្ថិភាព ក្រោមអធិបតីភាពលោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ តំណាងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរៀបចំដោយអង្គការឃែរ (Care Org.) និងរដ្ឋបាលខេត្តកំពង់ស្ពឺ។ ក្នុងសិក្ខាសាលានោះមានគោលបំណងរួមមាន៖១. ធ្វើការឆ្លុះបញ្ចាំងលទ្ធផលដែលគម្រោងសម្រេចបាន ហើយចែករំលែកបទពិសោធន៍ និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ២. ចែករំលែកចំណេះដឹងស្តីពី ការបំពេញឯកសារ បែបបទ ឆ្លងដែន សម្រាប់ធ្វើការចំណាកស្រុកដោយសុវត្ថិភាព និងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស នៃការធ្វើចំណាកស្រុកដោយមិនស្របច្បាប់៣. ការកំណត់ចំណុច ដែលត្រូវពង្រឹង និងផែនការអនុវត្តន៍បន្ត៕
ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីវឌ្ឍភាព នៃការអនុវត្តផែនការលេខ ០០៣ ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២...
១៧ វិច្ឆិកា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ ឯកអគ្...
១៨ កុម្ភៈ ២០២៥
ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញអធិការដ្ឋាននគរបាលស្រុកកញ្ច្រៀច នៃស្នងការ...
០៣ ឧសភា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការទាញ និងសម្អាតទិន្នន័យ បញ្ចូលក្នុងប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន (IPIS)។...
០៥ កញ្ញា ២០២៥