ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចុះទៅស្រុកសំបូរ និងក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារ អត្រានុកូលដ្ឋាន
ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ០១:៥០ ព្រឹក

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចុះទៅស្រុកសំបូរ និងក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារ អត្រានុកូលដ្ឋាន

នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចុះទៅស្រុកសំបូរ និងក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារ អត្រានុកូលដ្ឋាន ការប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាពដែលប្រើប្រាស់ដោយមេភូមិ នៅតាមឃុំ សង្កាត់ និងក្រុង ស្រុកទាំងអស់ក្នុងខេត្តក្រចេះ។ក្នុងកិច្ចប្រជុំត្រួត ពិនិត្យនេះផងដែលក៏មានការចូលរួមលោកអភិបាលស្រុក ក្រុង លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានការិយា ល័យស្ថិតិអត្រនុកូលដ្ឋាន ព្រមទាំងលោកមេឃុំ ចៅសង្កាត់ ក្នុងខេត្តក្រចេះ។ ការចុះត្រួតពិន្យនេះមានគោលបំណងមើល អំពីលទ្ធផលនៃការអនុវត្តកន្លងមក និងស្វែងរកចំណុចខ្លាំង បញ្ហាប្រឈម ការខ្វះខាត់ និងការសហការ ដោះស្រាយ បញ្ហានានា នៅតាមថ្នាក់រដ្ឋបាលនីមួយៗ ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។ ក្នុងនោះប្រជាពលរដ្ឋបានលើកជាសំនួរអំពីបញ្ហាដែលអនុវត្តជាក់ស្តែងកន្លងមក ហើយក្រុមការងារក៏បានឆ្លើយតប និងដោះស្រាយបញ្ហាទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

អត្ថបទផ្សេងៗ

ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ កង...

០៥ មករា ២០២១

ក្រុមការងារសហការជាមួយនាយកដ្ឋានជំនាញ ចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម

រាជធានីភ្នំពេញ៖ អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំ...

២០ វិច្ឆិកា ២០២២

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១០ខែ ឆ្នាំ២០២១

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អ...

២៩ វិច្ឆិកា ២០២១

កិច្ចសម្ភាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ

កិច្ចសម្ភាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំបណ្ដាញមន្ត្រីជំនាញអត្រានុកូល...

១៩ មករា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម