លោកវរសេនីយ៍ឯក អូន សុវ៉េត ស្នងការរង​ទទួលផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំបូក​ស​រុបការងារអត្តសញ្ញាណកម្ម បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ព្រមទាំងប្រគល់ជូន​សៀ​វ​ភៅកម្រងឯកសារស្តីពីបែបបទនីតិវិធី នៃការផ្តល់សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) ជូនដល់អធិ​កា​រដ្ឋាននគរបាលក្រុង/ស្រុក ទាំង៨
ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ២១:០៨ ល្ងាច

លោកវរសេនីយ៍ឯក អូន សុវ៉េត ស្នងការរង​ទទួលផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំបូក​ស​រុបការងារអត្តសញ្ញាណកម្ម បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ព្រមទាំងប្រគល់ជូន​សៀ​វ​ភៅកម្រងឯកសារស្តីពីបែបបទនីតិវិធី នៃការផ្តល់សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) ជូនដល់អធិ​កា​រដ្ឋាននគរបាលក្រុង/ស្រុក ទាំង៨

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក អូន សុវ៉េត ស្នងការរង​ទទួលផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំបូក​ស​រុបការងារអត្តសញ្ញាណកម្ម បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ព្រមទាំងប្រគល់ជូន​សៀ​វ​ភៅកម្រងឯកសារស្តីពីបែបបទនីតិវិធី នៃការផ្តល់សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) ជូនដល់អធិ​កា​រដ្ឋាននគរបាលក្រុង/ស្រុក ទាំង៨ ដើម្បីបន្តចែកជូ​នដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការផ្តល់សេវាអត្តសញ្ញាណកម្ម ។ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកនាយការិយាល័យជំនាញ លោក-លោកស្រីនាយករងការិយាល័យ លោកនាយ-នាយរងផ្នែក អធិការរងទទួលការងារអត្ដសញ្ញាណកម្ម ទាំង០៨ក្រុង/ស្រុក ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំលោកវរសេនីយ៍ឯក ស្នងការរង បានណែនាំដល់អធិការរងទទួលផែនការងារអត្ដសញ្ញាណកម្ម ទាំង០៨ ក្រុង/ស្រុក ត្រូវយកចិត្ដទុកដាក់និងណែនាំដល់មន្រ្ដីជំនាញតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការបេីកផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពល​រដ្ឋសម្រាប់​យកទៅប្រេីប្រាស់ និងពន្លឿនឯកសារមួយចំនួនដូចជា ពាក្យបណ្ដឹងបាត់ ខូច កែរតម្រូវ កែរសាលក្រម ជាដើម ជូនប្រជាពលរដ្ឋជៀសវាង ទុកឯកសារ ឬសំណើរបស់ប្រជាពលរដ្ឋចោល ត្រូវបញ្ជូនឯកសារទាំងអស់នោះមកការិយាល័យជំនាញអោយបានទាន់ពេលវេលា៕

អត្ថបទផ្សេងៗ

សូមជនរួមជាតិ ជឿជាក់​លើ​រាជរដ្ឋាភិបាល ដោយ​រួបរួមស្មារតីជាតិខ្មែរតែមួយ​ ចៀសវាង​ចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុលនិយមណាមួយ ធ្វើឱ្យ​ប៉ះពាល់ដល់យុទ្ធសាស្រ្ត «ស្ងាត់​តែមិនស្ងៀម» ដោយសន្តិវិធី តាមផ្លូវច្បាប់ និងការទូត។

សូមជនរួមជាតិ ជឿជាក់​លើ​រាជរដ្ឋាភិបាល ដោយ​រួបរួមស្មារតីជាតិខ្មែរតែមួយ​ ចៀសវាង​ចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុលនិយមណាមួយ ធ្វើឱ្យ​ប៉ះពាល់ដល់យុទ្ធសាស្រ្...

០៨ មករា ២០២៦

នៅរសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជំនួបប្រជុំពិគ្រោះយោបល់ ជាមួយលោក Satyajit Suri

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជំនួបប្រជុំពិគ្រោះយោបល់ ជាមួយទីប្រឹក្សាអន្តរជាតិ នៅរសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដ...

២៩ ឧសភា ២០២៥

ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវសន៍

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ  ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអ...

០៦ មេសា ២០២២

ឯកឧត្តម ប៉ាវ ហម ផាន និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកំណត់មូលដ្ឋាន និងចំណុចគោលដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

ឯកឧត្តម ប៉ាវ ហម ផាន និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកំណត់មូលដ្ឋាន និងចំណុចគោលដៅ នៃសូចនាករសមិទ...

២៧ ឧសភា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម