ឯកឧត្តម ប៉ាវ ហម ផាន និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកំណត់មូលដ្ឋាន និងចំណុចគោលដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ
ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ២២:៤៦ ល្ងាច

ឯកឧត្តម ប៉ាវ ហម ផាន និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកំណត់មូលដ្ឋាន និងចំណុចគោលដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

ឯកឧត្តម ប៉ាវ ហម ផាន និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកំណត់មូលដ្ឋាន និងចំណុចគោលដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន ព្រមទាំងលោកឧត្តមសេនីយ៍ទោ សក់ កែវដ្ឋារ៉ារ័ត្ន ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកំណត់បន្ទាត់មូលដ្ឋាន និងចំណុចគោលដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋ លើប្រសិទ្ធភាព និងគុណភាព នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ នៅបន្ទប់ “តេជោសន្តិភាព” ជាន់ទី២ នៃអាគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង និងឯកឧត្តម អគ្គាធិការ អគ្គនាយករង អគ្គាធិការ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ចំណុះក្រសួងស្ថាប័ន ព្រមទាំងលោក លោកស្រី ដែលពាក់ព័ន្ធផងដែរ៕
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

កិច្ចប្រជុំពិភាក្សាលើសំណើសុំធាតុចូល និងផ្ដល់ព័ត៌មាន ស្ដីពី ការប្រើប្រាស់ដី ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្ទុកទិន្នន័យរួមរបស់ជាតិ ដើម្បីរៀបចំការអនុវត្តគម្រោង ស្ដីពី ការកែលម្អហេដ្ឋារចនាសម្ព័ន្ធច្រវាក់តម្លៃកសិកម្ម (A VIP)

គ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ...

១៦ កក្កដា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម