ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី កម្ពុជា ឡាវ វៀតណាម លើកទី៣ ស្ដីពីកិច្ចសហប្រតិបត្ដិការបង្ការ ប្រឆាំងបទល្មើស រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (កម្មវិធី ZOOM)។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ព្រមទាំងឯកឧត្តម អគ្គនាយក អគ្គនាយករង តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕
កិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពីទម្រង់នៃឯកសារ បែបបទ និងនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ និងការចេញឯកសារសម្គាល់ការស្នាក់នៅ ការកែតម្រូវ ការលុបបញ្...
១២ មករា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារនីតិកម្ម និងការងារពាក់ព័ន្ធ ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ...
២១ កក្កដា ២០២៥
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន...
០៤ កុម្ភៈ ២០២០
ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអត្តសញ្ញាណកម្ម និងទិសដៅការងារចំពោះមុខ។ ទីស្ដីការក្រ...
២៥ កុម្ភៈ ២០២៦