ខេត្តកែប៖ នៅរសៀលថ្ងៃសុក្រ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នាសាលប្រជុំសណ្ឋាគារ រ៉ុក រ៉ូយ៉ាល់ ខេត្តកែប ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់របស់ក្រុមការងារស្នូល ស្ដីពី "ការកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន" ដែលបានប្រព្រឹត្តទៅក្នុងរយ:ពេល០២ថ្ងៃ ក្នុងគោលបំណង ពិនិត្យពិភាក្សា និងឯកភាព ទៅលើសេណារីយ៉ូ (Scenario) សម្រាប់កែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តី ក្រុមការងារក្រសួងផែនការ និងក្រសួងសុខាភិបាល តំណាងអង្គការ Vital strategies ប្រចាំតំបន់ និងប្រចាំកម្ពុជា និងតំណាងមូលដ្ឋាន សរុបចំនួន៤៣រូប៕
គិតពីម៉ោង៦ល្ងាចថ្ងៃទី៤ ដល់ម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ មានសាលារៀន១៧៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព៣៣ រដ្ឋបាលខេត្ត១ មន្...
០៨ មករា ២០២៦
កិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពីទម្រង់នៃឯកសារ បែបបទ និងនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ និងការចេញឯកសារសម្គាល់ការស្នាក់នៅ ការកែតម្រូវ ការលុបបញ្...
១២ មករា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា របស់អគ្គនាយកដ្ឋានអត្តសញ្ញាណ...
២០ មីនា ២០២៦
អបអរសាទរខួប អនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥ ថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាថ្ងៃដែលប្រទេស...
១១ វិច្ឆិកា ២០២៥