ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋានដែលដឹកនាំដោយ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចុះទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន និងការប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាពដែលប្រើប្រាស់ដោយមេភូមិនៅតាមឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះផងដែរក៏មានការចូលរួម លោកអនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន ព្រមទាំងលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក និងលោកមេឃុំ ស្មៀនឃុំ ទាំងអស់ក្នុងស្រុកស្វាយអន្ទរ។ ការចុះត្រួតពិនិត្យនេះមានគោលបំណងមើលអំពីលទ្ធផល នៃការអនុវត្តកន្លងមក និងស្វែងរកចំណុចខ្លាំង បញ្ហាប្រឈម ការខ្វះខាត និងការសហការ ដោះស្រាយ បញ្ហានានា នៅតាមថ្នាក់រដ្ឋបាលនីមួយៗ ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព៕
ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារចល័ត ផ្នែកជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស...
០៥ កុម្ភៈ ២០២៥
ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្...
១០ តុលា ២០២៤
អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ង...
១៣ មករា ២០២៦
ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមជួបពិភាក្សា លើសេចក្ដីព្រាងច្...
១៨ កុម្ភៈ ២០២៥